ព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះបរមរាជវាំងចតុមុខមង្គល គឺជាព្រះរាជវាំងដែលជាទីប្រថាប់នៃព្រះមហាក្សត្រខ្មែរ តាំងតែរជ្ជកាលព្រះបាទនរោត្តមព្រហ្មបរិរក្សបរមរាមាទេវតា រហូតរជ្ជកាលបច្ចុប្បន្នគឺព្រះបាទសម្តេច ព្រះបរមនាថនរោត្តមសីហមុនី ។ ព្រះបរមរាជវាំងមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្បែរចំំណុចប្រសព្វ នៃទន្លេ ធំទាំងបួនដែលគេហៅថាទន្លេចតុមុខ ដែលនេះគឺជាលក្ខណៈពិសេសនៃព្រះបរមរាជខ្មែរហើយក៏ជាបុព្វហេតុដែលគេ ប្រសិទ្ធនាមព្រះបរមរាជវាំងនេះថា ព្រះបរមរាជវាំងចតុមុខមង្គលផងដែរ។
ប្រភព៖ ក្រសួងទេសចរណ៏