Amrita

Latest News

blog s 1 2
blog s 1 1

កោះកុងក្រៅ

កោះកុងក្រៅស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ មានសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់។ ប្រភព៖ ក្រសួងទេសចរណ៏

READ MORE
blog s 1 2
blog s 1 1

ប្រាសាទភ្នំបាខែង

ទិដ្ឋភាពទូទៅ ប្រាសាទភ្នំបាខែងត្រូវបានកសាងនៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ឬអង្គរទី១ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។ ចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទមានកម្ពស់ ៧៨ម៉ែត្រ ប្រាសាទនេះស្ថិតនៅចន្លោះភ្នំពីរទៀតដែរគឺ ភ្នំក្រោម និងភ្នំបូក[១]។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅខាងឆ្វែងដៃផ្លូវពី ប្រាសាទអង្គរវត្តទៅ ប្រាសាទបាយ័ន ជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើននៅពេលថ្ងៃលិច។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មញ្ញសាសនា។ ភ្នំបាខែងមានកំពស់ ៦៥ម៉ែត្រ។ ប្រាសាទភ្នំបាខែងមានកំពូល

READ MORE
blog s 1 2
blog s 1 1

ព្រះបរមរាជវាំងចតុមុខមង្គល

ព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះបរមរាជវាំងចតុមុខមង្គល គឺជាព្រះរាជវាំងដែលជាទីប្រថាប់នៃព្រះមហាក្សត្រខ្មែរ តាំងតែរជ្ជកាលព្រះបាទនរោត្តមព្រហ្មបរិរក្សបរមរាមាទេវតា រហូតរជ្ជកាលបច្ចុប្បន្នគឺព្រះបាទសម្តេច ព្រះបរមនាថនរោត្តមសីហមុនី ។ ព្រះបរមរាជវាំងមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្បែរចំំណុចប្រសព្វ នៃទន្លេ ធំទាំងបួនដែលគេហៅថាទន្លេចតុមុខ ដែលនេះគឺជាលក្ខណៈពិសេសនៃព្រះបរមរាជខ្មែរហើយក៏ជាបុព្វហេតុដែលគេ ប្រសិទ្ធនាមព្រះបរមរាជវាំងនេះថា ព្រះបរមរាជវាំងចតុមុខមង្គលផងដែរ។ ប្រភព៖ ក្រសួងទេសចរណ៏

READ MORE